សាលាក្រោយបរិញ្ញាបត្រទទួលចុះឈ្មោះនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វគ្គទី០២

សាលាក្រោយបរិញ្ញាបត្របន្តទទួលចុះឈ្មោះនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (វគ្គទី០២) គ្រប់ជំនាញ។ និស្សិតដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រួសរាន់ចុះឈ្មោះឱ្យបានទាន់ពេលវេលា ព្រោះចំនួនថ្នាក់រៀនមានកំណត់។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២៧ (វគ្គទី០២) នឹងចាប់ផ្តើមចូលសិក្សា ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។ និស្សិតដែល មានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អាចចុះឈ្មោះ បង់ថ្លៃសិក្សាតាមរយៈតំណខាងក្រោមnumregister.com ឬអាចមើលវីឌេអូណែនាំពីការចុះឈ្មោះចូលសិក្សា ក្រោយពីអ្នកបានចុះឈ្មោះ និងបង់ថ្លៃសិក្សារួច អ្នកនឹងមានតំណសម្រាប់ចូលក្រុមតេឡេក្រាម។ សូមចូលក្រុមតេឡេក្រាមនោះដើម្បីបុគ្គលិកសិក្សា ងាយស្រួលក្នុងការផ្តល់ព័ត៌មាន និងទំនាក់ទំនងផ្សេងៗ។ សូមអរគុណ!